ព័ត៌មានជាតិ

ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកម​ង្គលបូរី ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈខេ​ត្តបន្ទាយមានជ័យ នាព្រឹថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួ​បសំណេះសំណាល​ជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំង ១៣ឃុំ ប្រមាណជាង ១០០០នាក់ នៅបរិវេណផ្សារបូរី​ជ័យ២ (ហៅផ្សារចំការតាដោក) ស្ថិតនៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​ដើម្បីធ្វើការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍( CLV-DTA) ។ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានឡើងរាយការណ៍ដឹងថា ក្រោមការដឹកនាំដ៏ត្រឹម​ត្រូវរប​ស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកកោណដំណាក់កាលទី ១ ធ្វើឲ្យ​ប្រ​ទេសកម្ពុជាបន្តបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ។ក្នុងនោះដែរស្រុកមង្គលបូរីការងារសន្តិសុខ សណ្ដាប់ធ្នាប់ គឺមានលក្ខណៈល្អប្រសើរ ដោយមាន​ការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្នុងការជំរុញនូវការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភា​ព មានការថយចុះ និងបង្ក្រាបបានទាន់ពេលវេលា។ ថ្លែងនៅក្នុងឱកាសនោះ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការកោតសរសើ​រដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ដែលបានចូលរួមគាំទ្រនៅគម្រោង សហប្រតិប​ត្តិកា​រអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ( CLV DTA) […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិ​មាន​ការអភិ​វឌ្ឍប្រកបដោយចីរភាព

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោម​ប្រធា​នបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរម​នុស្សសម័យឌីជីថ​ល» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានវាយ​តម្លៃខ្ព​ស់ចំពោះការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រដើម្បីជំរុញឱ្យ​ជាតិមានការអភិវ​ឌ្ឍប្រក​បដោយចីរភាព។ ក្នុងនាមជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា នាទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ដែលបានប្រារព្ធ​ឡើងនៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់​សម្គាល់ថា ភាពសុខុដុមរមនានៃសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាម​សា​សនា និងគ្រឹស្តសាសនា បានបង្ហាញអំពីមោទកភាពជាតិខ្មែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ត​ទៀ​តថា សុខុដុមនីយកម្ម ការទំនាក់ទំនងសហការរួមគ្នាជាធ្លុង​មួយក្នុង​ការកសាង​អំពើល្អខា​ងសាសនា គឺជាការបណ្តុះនូវពុទ្ធិ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ជាពិសេសគឺកា​រអប់រំបញ្ញា​ស្មារតី គុណធម៌ និងសីលធម៌របស់ប្រជាជន ក្នុងបរិបទសម័យកាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ជឿន​លឿនជាសកល នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ដែរថា ការអប់រំកាយ វាចា ចិត្ត និងបញ្ញាស្មារ​តីតាមបែបសាសនា ពិតជាមានសារៈសំខាន់ដែលអាចជួយឱ្យប្រជាជន បានយល់ដឹងអំពីគុ​ណនិង​ទោ​ស […]